ត្រឡប់ក្រោយ

រដ្ឋសភា ពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការជួលផ្ទះ

នៅព្រឹកថ្ងៃច័ន្ទ ទី០៦ កក្តដា រដ្ឋសភាបានបើសម័យប្រជុំ និង​បើក​អង្គប្រជុំ​បោះ​ឆ្នោត​ពិភាក្សា​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ ពី​ច្បាប់​ភតិសន្យា​ពិសេស ឬ​ហៅ​ថា ច្បាប់​ស្តី​ពី​ការ​ជួល​ផ្ទះ ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា និងមានសមាជិក ចូលរួម១០២រូប ដែលបានគាំទ្រ នូវសេចក្តីស្នើ ច្បាប់នេះ។

សេចក្ដីស្នើច្បាប់នេះ មានគោលបំណងគ្រប់គ្រងបន្ទប់ជួល និងទំនាក់ទំនងរវាង កម្មករ សិស្ស និងនិស្សិត ជាមួយនិងម្ចាស់ ផ្ទះដែលមានបន្ទប់ជួលស្នាក់នៅឲ្យមានលក្ខណៈរៀបរយ ព្រមទាំងជួយដោះស្រាយ សំណូមពររបស់កម្មករ សិស្ស និងនិស្សិតទាក់ទងនិង តម្លៃបន្ទប់ជួលសមស្របនិងប្រាក់កម្រៃគោលប្រចាំខែទាប ដែលកម្រិតកំណត់ដោយអនុក្រឹត្យ និងការពារផល ប្រយោជន៍ស្របច្បាប់របស់ភតិបតី។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា