ត្រឡប់ក្រោយ

ប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ បុរីកីឡា សំបុកចាប លើកគ្នាតវ៉ាជាថ្មីដើម្បីទាមទាអោយរដ្ឋសភាបញ្ឈប់នូវការអនុម័តច្បាប់ស្ដីពី អង្គការសមាគន៍ និងអង្គការមិនមែនរដ្ឋាភិបាល

ក្រុមស្រ្តី​បឹងកក់ និងបុរីកីឡា បានលើកគ្នាតវ៉ាជាថ្មី នៅព្រឹកថ្ងៃទី​៦ ខែកក្កដា ឆ្នាំ២០១៥នេះ នៅខាងមុខរដ្ឋសភា ដើម្បីឱ្យរដ្ឋសភាបញ្ឈប់ការអនុម័តទៅលើសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល។ ក្រៅពីសុំឱ្យបញ្ឈប់ការអនុម័តច្បាប់ NGO ក្រុមអ្នកតវ៉ា ក៏សុំឲ្យរដ្ឋសភាជួយអន្តរាគមន៍ ដល់អតីតប្រជាពលរដ្ឋ រស់នៅក្នុងតំបន់បឹងកក់ទាំង ១៣គ្រួសារ ឲ្យបានរស់នៅលើដីរបស់ពួកគាត់វិញផងដែរ៕

សូមបញ្ជាក់បន្ថែមថា នៅវេលាម៉ោងប្រហែលជា ១១ ថ្ងៃត្រង់នេះ មានក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិបានចេញមកទទួលយកញ្ញាតិពីប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ បុរីកីឡា សំបុកចាប ដើម្បីទាមទាអោយរដ្ឋសភាបញ្ឈប់នូវការអនុម័តច្បាប់ស្ដីពី អង្គការសមាគន៍ និងអង្គការមិនមែនរដ្ឋាភិបាល។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា