លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើលិខិត ទៅកាន់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បីសុំខ្ចីផែនទីខ្មែរ ដែលតម្កល់ទុកនៅ UN យកមកផ្ទៀងផ្ទាត់គ្នា ជាមួយផែនទីបច្ចុប្បន្ន ដើម្បីដោះស្រាយ បញ្ហាព្រំដែន ដែលកំពុងឡើងកំដៅ ជាមួយនឹងប្រទេសវៀតណាម ។
ផែនទីដែលតម្កល់ទុកនៅ UN នេះ ជាផែនទីខ្នាត១/១០០០០០ ដែលត្រូវបានធ្វើឡើង នៅចន្លោះឆ្នាំ១៩៣៣ ដល់១៩៥៣ ហើយត្រូវបាន ព្រះបរមរតនកោដ្ឋ សម្តេចឪយកទៅតម្កល់ទុកនៅ UN ដែលត្រូវ ទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣ ដល់ ១៩៦៩ ៕