ត្រឡប់ក្រោយ

មន្ត្រីជំនាញព្រំដែនកម្ពុជានិងវៀតណាម ចាប់ផ្តើមជជែកគ្នានៅព្រឹកនេះ

ថ្ងៃទី៧ ខែកក្កដា វេលាម៉ោង៩នាទីព្រឹកនេះ គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម ចាប់ផ្តើមបើក​ប្រជុំដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​ដែល​នៅ​សេសសល់និង​បញ្ហា​តាម​ខ្សែបន្ទាត់​ព្រំដែន​ផ្សេងទៀត​កន្លងមក និង​ហិង្សា​ដែល​បាន​កើតឡើង​នៅក្នុង​ខេត្ត​ស្វាយរៀង​កាលពី​ពេល​ថ្មី​នេះ។ កិច្ចប្រជុំនេះធ្វើឡើងក្នុង​រាជធានីភ្នំពេញ ​នៅទីស្តី​ការគណៈរដ្ឋមន្រ្តី។

ក្នុង​កិច្ចប្រជុំ​នេះ ភាគី​ម្ខាងៗ​មាន​សមាសភាព​ប្រមាណ​​១០​នាក់ ដោយ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ រីឯភាគីវៀតណាម ដឹកនាំដោយលោក Ho Xuan Son អនុរដ្ឋមន្រ្តីការបរទេស​វៀតណាម ទទួលបន្ទកកិច្ច​ការ​ព្រំដែន។។ បើ​តាម​មន្ត្រី​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​អះអាង​ថា កិច្ចប្រជុំ​នេះ​នឹង​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​នេះ​និង​ថ្ងៃស្អែក​។ អ្នកសារព័ត៌មាន​មិន​ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​ស្ដាប់​កិច្ចប្រជុំ​នេះ​ទេ​។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា