ត្រឡប់ក្រោយ

អាជ្ញាធរមានសមត្ថកិច្ច ប្រដាប់ដោយខែល បានធ្វើការរារាំងមិនឲ្យមន្ត្រីសង្គមស៊ីវិល តវ៉ាប្រឆាំង នឹងច្បាប់សមាគម

ព្រឹកថ្ងៃទី០៧កក្កដានេះ សមត្ថកិច្ច​ និង​កង​សន្តិសុខ​ខណ្ឌ​ប្រដាប់​ដោយ​ដំបងឆក់ និង​ខែល បានធ្វើការរារាំងមិន​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​ការអនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះឡើយ​។កាលបិទផ្លូវរបស់សមត្ថកិច្ចចាប់ពី ​រង្វង់​មូលសម្តេចសង្ឃ​ ជួន ណាត ​ក្បែររដ្ឋសភាជាតិ។

ទោះបីជាអាជ្ញាធរ រារាំង យ៉ាងណាក៏ដោយ ក៏ក្រុមបាតុករនៅតែជម្នះ ហែក្បួនតវ៉ាជាបន្តបន្ទាប់ ក្នុងនោះមិនមានអំពើ ហឹង្សារណាមួយកើតឡើងនោះទេ។ក្រុមបាតុករបានផ្តើម​ រំសាយហើយនៅម៉ោង១២ថ្ងៃត្រង់នេះ។ មន្ត្រី​សង្គម​ស៊ីវិល​បញ្ជាក់ថា មាត្រា​៥ មាត្រា​១០ មាត្រា​១៥ មាត្រា​២២ មាត្រា​៣០ និង​មាត្រា​៣២ សុទ្ធតែ​ជា​ក្តីបារម្ភ​ខ្លាំង ដោយ​មាត្រា​៣២​នេះ បាន​ចែង​ពី​ការផាកពិន័យ​ធ្ងន់ធ្ងរ​ដល់​អង្គការ ឬ​សមាគម​ណា​ដែល​មិន​បាន​បំពេញ​លក្ខខណ្ឌ​តាម​ច្បាប់​នោះ ហើយ​ឈាន​ទៅ​លុបឈ្មោះ​អង្គភាព​នោះ​ចោល​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា