កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងវៀតណាម បានបិទបញ្ជប់នៅថ្ងៃទី ១ ហើយក្រោយពីជជែកគ្នាអស់រយៈពេលជាង ៣ ម៉ោង នៅទីស្តីការគណៈរដ្ឋមន្រ្តី ដែលទើបនិងបញ្ជាប់នៅវេលាម៉ោង១២ ថ្ងៃទី៧ខែកក្កដានេះ។ ដោយពុំទទួលបានលទ្ធផលអ្វីឡើយលោក វ៉ា គឹមហុង ប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា លើសពីនេះ សូម្បីតែរបៀបវារៈសំខាន់ៗនៃកិច្ចពិភាក្សាក៏លោក វ៉ា គឹមហុង មិនទាន់និយាយនោះដែរ។ លោក វ៉ា គឹមហុង បានបញ្ជាក់យ៉ាងខ្លីថា៖« នៅមិនទាន់មានលទ្ធផលអ្វីទេ ចាំមើលស្អែក ដែលជាថ្ងៃបញ្ជប់» ។
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការ ចម្រុះព្រំដែនកម្ពុជា និងវៀតណាមនេះ ខាងភាគីកម្ពុជា ដឹកនាំដោយលោក វ៉ា គឹមហុង ប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា រីឯភាគីវៀតណាម ដឹកនាំដោយលោក Ho Xuan Son អនុរដ្ឋមន្រ្តីការបរទេសវៀតណាម ទទួលបន្ទកកិច្ចការព្រំដែន កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ៧ និងបញ្ជប់នៅថ្ងៃទី ៨ ខែកក្កដា៕