គិតត្រឹមថ្ងៃទី ៦ កក្កដា គណបក្សសង្គ្រោះជាតិ បានប្រមូលថវិការក្នុងការឧបតម្ថទូរទស្សន៍ព្រះអាទិត្យ បានចំនួនប្រមាណ ២៦ ម៉ឺន ដុល្លារ អាមេរិក។
យោងតាមបណ្តាញសង្គមហ្វេសបុក របស់លោក យឹម សុវណ្ណ តំណាងរាស្ត្របក្សសង្គ្រោះជាតិ បានបង្ហាញថា ថវិកា ដែលគណបក្សសង្គ្រោះជាតិប្រមូលបាន ត្រឹមថ្ងៃទី ៦ ខែកក្កដា មាន ២៥៤,៧១០ ដុល្លារអាមេរិក លុយខ្មែរ ៦០, ០៧៥,៣០០ រៀលនិងប្រាក់ដុល្លាសិង្ហបូរី អូស្ត្រាលី កាណដា មួយចំនួនទៀត ដែលសរុបទាំងអស់ជាលុយដុល្លារអាមេរិកជាង ២៦ ម៉ឺន។
លោកថា គណបក្សសង្គ្រោះជាតិ ក៏កំពុងពិចារណាអំពីការប្រមូលវិភាគទានពីសប្បុរជន និងអ្នកគាំទ្រនៅតាមបណ្តាខេត្តផងដែរ និងធ្វើយ៉ាងណាធានាថាវិភាគទានរបស់ពួកគាត់ បានចូលរួមចំណែកក្នុងការបង្កើតប៉ុស្តិ៍ទូរទស្សន៍ថ្មីនេះ។