ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃ ប្រកាសតំឡើងឋានន្តរស័ក្តិជូននាយនគរបាលជាន់ខ្ពស់ ចំនួន ០៧រូបនាព្រឹកនេះ

 នៅព្រឹកថ្ងៃទី៨កក្កដានេះ ក្រសួងមហាផ្ទៃមាន​រៀបចំ​ពិធី​ប្រកាសមុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ជូន​នាយនគរបាល​ជាន់ខ្ពស់ ចំនួន ០៧រូប និងបំពាក់ឋាន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាន់ខ្ពស់ ចាប់ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដល់ឧត្តម សេនីយ៍ឯក (ផ្កាយ៣) ចំនួន៣៩រូប ផ្សេងទៀត ក្រោមវត្តមាន​លោក​ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ 

មន្ត្រីទាំង០៧នាក់ ដែលត្រូវប្រកាសតែងតាំង ជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នោះរួមមាន៖- ទី១-លោក សៅ រ៉ានី -ទី២-លោក ហ៊ុយ វណ្ណៈ -ទី៣-លោក អង មង្គល -ទី៤-លោក ឌី សុកផាន -ទី៥-លោក យុន ឈុន្នី -ទី៦-លោក ពេជ្រ ជីវ័ន្ត - ទី៧-លោក សោម ច័ន្ទឌីណា ។

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា