ត្រឡប់ក្រោយ

កិច្ចប្រជុំដោះស្រាយបញ្ហា ព្រំដែនកម្ពុជា-វៀតណាម សម្រាប់កិច្ចប្រជុំនៅថ្ងៃទី២ មិនខុសគ្នាពីថ្ងៃទី១ទេ

កិច្ចប្រជុំ​ស្វែងរកដោះ​ស្រាយ​បញ្ហាព្រំដែនរវាង​គណៈកម្មកា​រ​ចម្រុះ​ព្រំដែន ​កម្ពុជា និង​វៀតណាម នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី បានបិទបញ្ចប់នៅ​ម៉ោងប្រមាណ១​រសៀលថ្ងៃទី០៨កក្កដា ​​នេះ សម្រាប់កិច្ចប្រជុំនៅថ្ងៃទី២នេះ គឺមិនខុសគ្នាពីថ្ងៃទី១នោះទេនៅតែពុំមានលទ្ធផល អ្វី ទាំងអស់ដោយត្រូវរង់ចាំនៅថ្ងៃស្អែក បន្តទៀត។

កិច្ចប្រជុំ​ដោយ​បិទទ្វារ​នោះ បានចាប់ផ្តើម តាំងពីព្រឹក​ថ្ងៃទី០​៧កក្កដា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលដឹកនំា​ ដោយលោកទេសរដ្ឋមន្រ្តី ​វ៉ា គឹមហុង ​ប្រធានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា ​និង ​លោក Ho Xuan Son អនុរដ្ឋមន្រ្តីក្រសួង​ការបរទេសនៃ​សាធារណរដ្ឋសង្គមនិយម​វៀតណាម និង​ជា​ ប្រធាន​គណៈកម្ម​ការ​ចម្រុះព្រំដែន​វៀតណាម។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា