នៅថ្ងៃទី០៨ កក្កដាលោក អ៊ុំ សំអាត តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងច្រើនរូបទៀត បានសរសេរទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបញ្ឈប់ក្រុមហ៊ុនទ្រី ភាព និងក្រុមហ៊ុនអាន ម៉ារ៉ាឌី ពីការកាប់បំផ្លាញព្រៃឈើនៅឧទ្យានជាតិវីរៈជ័យ តំបន់កន្ទុយនាគ ខេត្តរតនគិរី។