ត្រឡប់ក្រោយ

ព្រះមហាក្សត្រ យាងជាធិបតី ចូលរួមក្នុងពិធី បុណ្យរុក្ខទិវា នៅខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី៩ ខែកក្ក ដា ឆ្នាំ២០១៥នេះ ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះអង្គ​ទ្រង់​បាន យាង​ជា​ព្រះរាជាធិបតី នៅក្នុង​ពិធីបុណ្យ​រុក្ខ​ទិវា ដែល​ប្រារព្ធ​ធ្វើឡើង នៅ​ស្រុក​ទន្ទុ​ប ខេត្ត​កំពង់ធំ​។​ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពី លោក ហេង សំរិន ប្រធានរដ្ឋសភា, លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា, ឧបនាយករដ្ឋ មន្រ្តី ប៊ិន ឈិន, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងមន្រ្តីជាន់ខ្ពស់ផ្សេងៗជាច្រើនរូបទៀត។

គួរបញ្ជាក់​ថា ពិធីបុណ្យ​រុក្ខទិវា បាន​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជកិច្ច ដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​គោលបំណង​បំផុស​ចលនា ដាំ​ដើមឈើ​ឡើងវិញ និង​ការថែរក្សា សម្បត្ដិ​ព្រៃឈើ​ជាតិ​៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា