នាព្រឹកថ្ងៃទី ០៩ កក្តដា នេះ សកម្មជន ប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ និងអង្គការសង្គមស៊ីវិល ប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ ដើម្បីបង្ហាញជំហរទាមទារឲ្យទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
នៅកន្លែងប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យនៅព្រឹកនេះ ក៏មានកម្លាំងសមត្ថកិច្ចប្រមាណ៣០០នាក់នៅឃ្លាំមើលដែរ តែមិនមានការប៉ះទង្គិចកើតឡើងទេ។