ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន បានឲ្យដឹង ថារដ្ឋសភា នឹងប្រជុំនាព្រឹកថ្ងៃ១៣ កក្កដាខាងមុខនេះ គឺបន្ទាប់ពីរគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១០កក្កដា។
អ្នកនាំពាក្យរដ្ឋសភា រូបនេះបានអះអាងថា សេចក្តីព្រាងច្បាប់នេះ លោកបានស្នើរដ្ឋាភិបាល ឲ្យលុបចោលចំនុចមួយចំនួន នៅមាត្រា ៥ នៃសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមាន ៩ ជំពូក និង ៣៩មាត្រា។ លោក ឈាង វុន បន្តថា ការកំណត់ក្នុងមាត្រា ៥ បានធ្វើឲ្យប៉ះពាល់សិទ្ធិកុមារ។ លោក ឈាន វុន បានបន្ថែមថា អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានធ្វើការហួសពីលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់ទុកនៅស្ថាប័នរបស់រដ្ឋ។ ដោយហេតុនេះ ទើបរដ្ឋាភិបាលបង្កើតច្បាប់នេះឡើងក្នុងគោល បំណងធានាការពារ សិទ្ធិសេរីភាពនៃការបង្កើតសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីការពារ ផលប្រយោជន៍ស្របច្បាប់។