ត្រឡប់ក្រោយ

វត្តមានលោក ហ៊ុន សែន បង្កឲ្យមានភាពភ្ញាក់ផ្អើល ក្នុងពិធីអាហារស្រាយបួសរបស់សាសនាឥស្លាម

កាលពីថ្ងៃពុធ ​ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យមានការភ្ញាក់ផ្អើល ​ដោយលោក ហ៊ុន​ សែន ​បង្ហាញខ្លួនក្នុង​វិហារ​ឥស្លាម​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ បាន​ចូលរួម​ពិធី​អាហារ​ស្រាយ​បួស​ជាមួយ​សាសនិក​ឥស្លាម​នៅ​ទីនោះ​ដោយស្ងាត់ៗគឺ​មិនបាន​រៀបចំ​ពិធី​ធំដុំ​ដូចមុនៗទេដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​សាសនិក​ឥស្លាម សិស្ស​និស្សិត​នៅ​ទីនោះមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នឹង​វត្តមាន​របស់លោកនាយករដ្ឋមន្ត្រី ។

វត្តមានរបស់លោក ហ៊ុន សែន ពុំមាន​ការ​ហែហម​ពី​មន្ត្រីធំៗ ឫ​មាន​អ្នកយាម​នោះទេគេ​ឃើញ​មានតែ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ដែល​អមដំណើរ​លោកនាយ​ក​រដ្ឋមន្ត្រីតែប៉ុណ្ណោះ។

នេះ​ជា​លើក​ទី២ហើយ ដែលលោក ហ៊ុន សែន បាន​ចូលរួម​ក្នុង​ពិធី​អាហារ​ស្រាយ​បួស​ក្នុង​បុណ្យ​ខែ​រ៉ា​ម៉ា​ឌន​ជាមួយ​ សាសនិក​ឥស្លាម​នៅ​ឆ្នាំនេះ។

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា