ត្រឡប់ក្រោយ

លោក វ៉ា គឹមហុង មិនបានធ្វើសន្និសិទការសែត បន្ទាប់ពីបញ្ជាប់កិច្ចប្រជុំបិទទ្វារជាមួយភាគីវៀតណាម

ប្រធាន​គណៈកម្មាធិការកិច្ច​ការព្រំដែន លោក វ៉ា គឹមហុង បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់ខ្លួន​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ដោះស្រាយ​បញ្ហា​បោះ​បង្គោល​ព្រំដែនគោក​ រយៈ​ពេល​៣ថ្ងៃចាប់ពីថ្ងៃ​ទី​០៧​ដល់ថ្ងៃ​ទី ០៩​ខែ​កក្កដា។​ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន គណៈកម្មការ​ចម្រុះ នៅ​ល្ងាច​ថ្ងៃទី៩ ខែកក្កដា អះអាងថា កិច្ចប្រជុំ​បាន​ឈរលើ​មូលដ្ឋាន និង​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក ហើយ​ពួកគេ​ទទួលបាន​លទ្ធផល​បី​ចំណុចសំខាន់ៗ ។

 ចំណុច​ទីមួយ ភាគី​ទាំងពីរ​ទទួលស្គាល់ថា ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ​មាន​ភាពស្មុគស្មាញ​ច្រើន បើទោះបី​ការបោះបង្គោល​បាន​ចំនួន៨៣ភាគរយ​ក៏ដោយ។

ចំណុច​ទី​ពីរ ភាគី​ទាំងពីរ​ឯកភាព​អនុវត្តតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ស្តីពី​ការរក្សា​ស្ថានភាព​បច្ចុប្បន្ន​នៅតាម​បណ្តោយ​ព្រំដែនក៏​ដូច​ជា​អាជ្ញាធរ​នៅ​តាម​​បណ្តា​​ខេត្ត​ជាប់ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​សហការគ្នា​ដោះ​ស្រាយ​ឲ្យ​មាន​ប្រសិទ្ធ​ភាពរាល់​បាតុ​ភាព​ដែល​កើ​​ត​មាន​ឡើង​នៅ​តាម​បណ្តោយ​ព្រំដែន​ ដើម្បីទប់ស្កាត់​និង​បញ្ចៀស​ការរីក​រាល​ដាលដែល​នាំ​ឲ្យ​ប៉ះពាល់​​ដ​ល់​ទំនា​ក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ»។

និងចំណុច​ទី​បី ភាគី​ទាំងពីរ​ឯកភាព​ឲ្យ​ក្រុមបច្ចេកទេស​ចម្រុះ​ព្រំដែន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន សហការគ្នា​ដោះស្រាយ​រាល់​បាតុភាព​នៅតាម​បណ្តោយ​ព្រំដែន​ដើម្បី​ទប់ស្កាត់ និង​បញ្ជៀ​សការ​រាលដាល​ដែល​នាំ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា