សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃសុក្រនេះ ឲ្យដឹងថាក្រសួងការបរទេសកម្ពុជាបានលើកឡើងពីកំណត់ទូតនៅក្នុង កិច្ចប្រជុំ៣ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីប្រកាសបន្តថាទាក់ទងនឹងបញ្ហាការជីកស្រះនៅខេត្តរតនគិរី ចន្លោះបង្គោលព្រំដែនលេខ៣០និង៣០ កម្ពុជាបានស្នើឲ្យលុបស្រះចំនួន៨កន្លែង តាមកំណត់ទូតកាលពីថ្ងៃតី១២ និងថ្ងៃទី១៤ ខែមិថុនា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Ho Xuan Son បានទទួលស្គាល់ថាវៀតណាមបានជីកស្រះ សង់ប៉ុស្តិ៍យោធា និងធ្វើផ្លូវចូលដីកម្ពុជា ដូចកំណត់ទូតរបស់ក្រសួងការបរទេសកម្ពុជាដែលបានតវ៉ាកាលពីកន្លងទៅ។