ត្រឡប់ក្រោយ

លោកហ៊ុន សែន៖ បើគ្មានវៀតណាម កម្ពុជាគ្មានមុខមាត់ដូចសព្វថ្ងៃទេ

ថ្លែង​ក្នុង​ជំនួប​ជាមួយ​អនុប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណា​ម នៅ​ថ្ងៃ​ទី​០៩​ខែកក្កដា នៅ​វិមាន​សន្តិភាព លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍ថា បើ​គ្មាន​កង ទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ចូល​មក​ជួយ​រំដោះ​ប្រទេស និង​ប្រជាជន​កម្ពុជា​ចេញពី របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នោះទេ ចំនួន​មនុស្ស​ស្លាប់​នៅ​កម្ពុជា​គឺ​ពិតជា​មាន​ចំនួន​កាន់​​តែ​ច្រើន​ ហើយ​​បើ​​គ្មាន​​កងទ័ព​វៀតណាម​ជួយ​រំដោះ​កម្ពុជា​ទេ​នោះ កម្ពុជា​ពិតជា​គ្មាន​មុខមាត់​ដូច​បច្ចុប្បន្ន​នេះ​ទេ នេះ​គឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​តែម្តង​។ លោក​បន្តថា លោក​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​យុទ្ធជន​វៀតណាម ដែល បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ នៃ​ការ​រំដោះប្រទេស និង​ប្រជាជន​កម្ពុជា​ចេញពី របប ប៉ុល ពត​។ នេះបើយោងតាមvayofm

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា