អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងកាលពីថ្ងៃសៅរ៏ ទី១០ កក្តដាថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា មិនព្រួយបារម្ហ ការគំរាមផ្តាច់ជំនួយរបស់សភាអឺរ៉ុប ដែលមិនចង់ឲ្យធ្វើច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងសហជីព ដែលស្ថាប័នអន្តរជាតិមួយនេះយល់ថា ច្បាប់ទាំងពីរនោះ មានចរិតបំបិទសិទ្ធិសេរីភាពសង្គមស៊ិវិល ។អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កម្ពុជា ជាប្រទេសមានអធិបតេយ្យរបស់ខ្លួន មិនស្ថិតនៅក្រោមគំនាបបរទេសនោះទេ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥នេះ សភាអឺរុប បានគំរាមផ្តាច់ជំនួយពីកម្ពុជា រហូតដល់ ៧០០លានដុល្លារ លើគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា បើរដ្ឋាភិបាលនូវតាមានៈធ្វើច្បាប់ សមាគម និងអង្គការសង្គមស៊ិវិល និងច្បាប់សហជីព ។