ត្រឡប់ក្រោយ

លោក ស ខេង ចេញបញ្ជាឲ្យចាប់លោក សុខ ប៊ុន មកផ្តន្ទាទោសឱ្យបាន

លោក ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាលជាតិ​តាម​ចាប់ខ្លួន​លោក សុខ ប៊ុន ដែល វាយដំលើកញ្ញាសាសា មកផ្តន្ទាទោសឱ្យបាន ទោះជាជនល្មើសរូបនេះ រត់ទៅដល់ទីណាក៏ដោយ ដែល​គេ​សង្ស័យថា​កំពុង​លាក់ខ្លួន​នៅក្នុង​ប្រទេស​សិង្ហ​បុរី ។ ការថ្លែង​យ៉ាងនេះរបស់លោក ស ខេង គឺ​នៅក្នុង​សិក្ខាសាលា​ស្តីពី​បញ្ហា​ បច្ចុប្បន្នភាព​កិច្ចការ​ព្រំដែន​នៅ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹកថ្ងៃអង្គារ៏ នេះ ហើយលោក ក៏បានធ្វើការព្រមានឲ្យ​មន្ត្រី​ដែល​ចង់​រត់ការ​ក្នុង​សំណុំរឿង​ប្តឹងផ្តល់​លោក សុខ ប៊ុន ត្រូវ​ដកខ្លួន​ជាបន្ទាន់​ផងដែរ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា