តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគឺលោក អ៊ុំ សំអាន បានមានប្រសាសន៍នៅថ្ងៃ ១៤ កក្តដានេះថាលោក ហេង សំរិន ប្រធានរដ្ឋសភា កំពុងរំលោភមាត្រា ៩៦ នៃរដ្ឋធម្មនុញនិងរំលោភលើសិទ្ធិតំណាងរាស្រ្តដែលមានចែងក្នុងរដ្ឋធម្មនុញ ដោយសម្តេចបដិសេធមិនស៊ីញ៉េបញ្ជូនលិខិតអ្នក តំណាងរាស្រ្តពាក់ពន្ធ័រឿងព្រំដែនទៅរដ្ឋាភិបាល ស្របតាមមាត្រា៩៦ នៃរដ្ឋធម្មនុញ។ ការមិនបញ្ជូនលិខិតនេះ សម្តេចប្រព្រឹត្តខុសនីតិវិធីរដ្ឋបាល។