ត្រឡប់ក្រោយ

លោក ស ខេង ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ណែនាំពលរដ្ឋ ឈប់ជួលដីឲ្យវៀតណាមនៅតាមព្រំដែន

ក្នុង​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយអំពីបច្ចុប្បន្នភាពការងារ​កំណត់​បង្គោល​ ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀត​ណាម កាលពី​ថ្ងៃទី១៤ ខែកក្កដាលោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ឲ្យអាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ចាត់​វិធាន​ហាមឃាត់​ជាបន្ទាន់ ចំពោះ​ការជួលឬ​លក់​ដី​ឲ្យ​បរទេស នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ទូទាំងប្រទេស​កម្ពុជាដើម្បី​បញ្ចៀស​បញ្ហា​ព្រំដែន​នានា  និងជៀស​វាង​បទល្មើស​និងជម្លោះពេលអនាគត។

លោក ស ខេង បានបញ្ជាក់​ដូច្នេះ​ថា៖«បញ្ហា​ជួល​លក់​ដី​តាម​បណ្តោយ​ព្រំដែន​នេះ​យូរ​ទៅ អាច​ក្លាយជា​បញ្ហា បូរណ៌ភាព​ដែនដី ដោយ​ភាគី​ម្ខាង​ទៀត​អាច​អះអាងថា នេះ​ជា​ដី​របស់គេ​កាន់កាប់​យូរណាស់ មកហើយ»។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា