ត្រឡប់ក្រោយ

លោក ស ខេង និងចូលរួមទទួលទានអាហារស្រាយបួស ជាមួយនឹងប្រជាពលរដ្ឋខ្មែរ-ឥស្លាម

បើគ្មានអ្វីប្រែប្រួលទេ នៅល្ងាចថ្ងៃពុធ ទី១៥ កក្តដានេះ លោក ស​ ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានស្តីទីគណបក្សប្រជាជននឹង​ចូលរួម​ទទួល​ទាន​អាហារ​ស្រាយ​បួស ជាមួយនឹង​ប្រជាពលរដ្ឋ​ខ្មែរ​-​ឥស្លាម ជាង​១​ពាន់​នាក់នេះ នៅ​ឯ​វិហារ​ឥស្លាម ច្រាំង​ចំរេះ ក្នុង​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌប្ញស្សីកែវ​។

សូមបញ្ជាក់ផងដែរថា កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​ជាមួយ ប្រជា​ពលរដ្ឋ​ខ្មែរ​-​ឥស្លាម ប្រមាណ ៥០០​នាក់ នៅ​វិហារ ស្ថិតនៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ ក្នុង​ឱកាស​បុណ្យ​រ៉ា​ម៉ា​ឌន ផងដែរ​៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា