ត្រឡប់ក្រោយ

លោក ហ៊ុន សែន នឹងបើកជាចំហ ចំពោះគណបក្សទាំងអស់និងអ្នកជំនាញចូលរួមពិនិត្យមើលផែនទី

នៅព្រឹកថ្ងៃទី១៦ កក្តដា ក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិតពុទ្ធិក សាកលវិទ្យាល័យសីហនុរាជ នៅវិទ្យាស្ថានជាតិអប់រំ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ​រដ្ឋាភិបាល​កម្ពុជានឹង​​បើ​ក​ជាចំហ​ ចំពោះ​គណ​បក្ស​ទាំងអស់និង​អ្នក​ជំនាញផ្សេងៗ ​ចូលរួម​ពិនិត្យ​មើល​ផែន​ទីដែលអង្គការសហប្រជាជាតិនិង​ប្រទេស​មហាអំណាចនឹង​​ ផ្តល់​ឲ្យ​កម្ពុជានៅពេល​ខាងមុខ ប្រសិន​បើរដ្ឋាភិបាល​របស់លោកទទួល​បានផែនទីពីប្រទេស​ទាំងនោះ ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ទាំងអស់គ្នាជាមួយ​និង ផែនទី​រដ្ឋាភិបាល​បច្ចុប្បន្ន។​​

កាលពីថ្ងៃពុធ ម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរលិខិត​មួយ​ទៅ​ថ្នាក់ដឹកនាំ​ប្រទេសមហាអំណាច​ចំនួន​​៣ គឺ​បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក ដោយ​ស្នើ​សុំ​ខ្ចីផែនទី​ និង​សុំជំនួយ​ជា​អ្នកជំនាញខាងផែនទី​ ដើម្បីជួយ​កម្ពុជា​ក្នុង​ការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​រដ្ឋាភិបាល​​កំពុង​តែ​ ប្រើប្រាស់។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា