ត្រឡប់ក្រោយ

តំណាងរាស្ត្របក្សប្រឆាំង ស្វាគមន៏យ៉ាងពេញទំហឹងការស្នើខ្ចីផែនទីនិងស្នើកិច្ចសហការជំនួយរបស់លោក ហ៊ុន សែន

លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានសសេរលើបណ្តាញសង្គមរបស់លោកនៅថ្ងៃពុធ ទី ១៥កក្តដាថា លោកស្វាគមន៏យ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្នើខ្ចីផែនទី និងស្នើកិច្ចសហការ ជាជំនួយ។ ប៉ុន្តែ លោក អ៊ុំ សំអាន បានបន្ថែមថា ចំណាត់ការនេះនៅមិនទាន់គ្រប់គ្រាន់ទេ រដ្ឋាភិបាលត្រូវតែប្តឹងវៀតណាមយកដីខ្មែរទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

សូមបញ្ជាក់កាលពីថ្ងៃពុធ ម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរលិខិត​មួយ​ទៅ​ថ្នាក់ដឹកនាំ​ប្រទេសមហាអំណាច​ចំនួន​​៣ គឺ​បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក ដោយ​ស្នើ​សុំ​ខ្ចីផែនទី​ និង​សុំជំនួយ​ជា​អ្នកជំនាញខាងផែនទី​ ដើម្បីជួយ​កម្ពុជា​ក្នុង​ការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​រដ្ឋាភិបាល​​កំពុង​តែ​ ប្រើប្រាស់។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា