ត្រឡប់ក្រោយ

លោក ហ៊ុន សែន អះអាងថា កម្ពុជាអាចសើរើការបង្គោលព្រំដែនជាមួយវៀតណាម បើមានភាពមិនប្រក្រតី

នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ក្នុងពិធី ចែកសញ្ញាប័ត្រជូននិស្សិតពុទ្ធិក សាកលវិទ្យាល័យសីហនុរាជ នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​ថារដ្ឋាភិបាលកម្ពុជា នឹង​សើរើ​ឡើងវិញ​នូវ​បង្គោល​ព្រំដែន​ដែលមាន​ភាពលម្អៀង​មួយចំនួន​ជាមួយ​វៀតណាម​ដែល​រដ្ឋាភិបាល​ទាំងពីរ បាន​បោះ​រួចហើយ​ចំនួន ៨៣ ភាគរយ ​នៅ​​លើខ្សែព្រំដែន​ប្រមាណ​១២៦០គីឡូម៉ែត្រ។

លោក​បន្ត​ថា​បើ​ទោះ​ជា​មានការចម្លង​ផែនទី​សម្រាប់ប្រើ​ប្រាស់​ក្នុង​ការ​ បោះបង្គោលព្រំដែន តែ​ផែនទីនោះ​មិ​ន​អា​​ច​ខុសពី​​ផែនទី​​បោន​​ខ្នា​ត​​១/១០០០០០ ដែលតម្កល់នៅអង្គការសហប្រជាជាតិ។ លោកបាន​បញ្ជាក់​​ថា«បើ​ចរចា​មិន​ត្រូវ​គ្នា អូសបន្លាយ​ក៏អូសទៅ​ ប្រសើរ​ជាង​វា​បាត់ដី។ អញ្ចឹង​ហើយ​បាន​ជាង​​៣០ឆ្នាំហើយ បាន​ជា​បោះមិន​ចេះចប់»។​លោក​បន្ត​ថា​រដ្ឋាភិបាលនិង​រូប​លោក​​មិន​អាច​ទ្រាំ​នឹង​ការចោទប្រកាន់​លើ​ ការប្រើ​ប្រាស់ផែនទីក្លែង​​ក្លាយ​នេះ​បាន​ទេ។​ លោក​បញ្ជាក់​ថា​៖«ព្រោះ​វាអយុត្តិធម៌​ណាស់​សម្រាប់​ខ្ញុំព្រះករុណា ឬ​រាជ​រដ្ឋាភិបាល​កម្ពុជា​។ អញ្ចឹង​ទេ​ត្រូវ​ធ្វើ​រឿងនេះឲ្យ​ដល់​កោះ​ដល់ត្រើយ​»។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា