សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភា ដែលចេញ ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៥ បានឲ្យដឹងថា ឯកឧត្តម ឈាង វុន សមាជិក គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រ ទី ១៧ ខែកក្កដា ឆ្នាំ ២០១៥ស្អែកនេះ វេលាម៉ោង ០៨ៈ៣០នាទីព្រឹក ស្តីពីៈ
១.ស្រាយបំភ្លឺអំពីករណី ឯកឧត្តម អ៊ុំ សំអាន ចោទប្រកាន់ សម្តេចប្រធាន រដ្ឋសភា មិនគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
២.នីតិវិធីចេញ-ចូល វិមានរដ្ឋសភារបស់អ្នកសារព័ត៌មាន។