នាព្រឹកថ្ងៃទី២០ កក្កដា ២០១៥ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានវិលត្រលប់មកកម្ពុជាវិញ ក្រោយពីបញ្ចប់បេសកកម្មក្នុងការចូលរួមប្រជុំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាលើកទី៤១ នៅក្នុងប្រទេសស្វីសហ្សឺឡែន។
គួរបញ្ជាក់ថា លោក កឹម សុខា អនុប្រធានរដ្ឋសភាទី១ និងគណៈប្រតិភូនៃព្រឹទ្ធិសភា បានចូលរួមកិច្ចប្រជុំនៅប្រទេស កាលពីថ្ងៃទី៥ ដល់ថ្ងៃទី១២ កក្កដា។ ក្រៅពីដំណើរបេសកកម្មក្នុងប្រទេសស្វីសហ្សឺឡែន លោក កឹម សុខា បានទៅទស្សនកិច្ចក្នុងប្រទេសបារាំង និងប្រទេសឆេកូ ទៀតផង៕