ត្រឡប់ក្រោយ

ប្រធានសហជីពសេរីកម្មករកម្ពុជាលោក ជា មុន្នី ប្រកាសលាឈប់ពីប្រធានសហជីព

នា​ព្រឹក​ថ្ងៃទី១៩ ខែកក្កដា​ម្សិលមិញនេះ ​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​លោក ជា មុន្នី បានប្រកាស​លាឈប់​ពី​ប្រធាន​សហីព ដោយលោកបានអះអាងថា ទៅ​ធ្វើ​ការងារ​ផ្សេង​ទៀត​ដែលជា​កិច្ចការ​ជួយ​សង្គម និង​ការពារ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់ ។​

លោក​ ជា មុន្នី បានបន្ថែមថា ការ​លាឈប់​ពី​ប្រធាន​សហជីព​នេះ ដោយសារ​លោក​ចង់​ធ្វើ​ការងារ​ផ្សេង​ទៀត ដែល​ជា​ផលប្រយោជន៍​សង្គម ​រួមមាន ការតស៊ូ​មតិ និង​ការពារ​ធនធានធម្មជាតិ​ជាដើម​។ យ៉ាងណា​ក៏​ដោយ​លោក ស្នើ​ឲ្យ​សហជីព និង​សមាជិក​របស់​ខ្លួន​រួម​គ្នា​បន្ត​សកម្មភាព​ការពារ​សិទ្ធិ​កម្មករ កុំឲ្យ​មាន​ការរំលោភបំពាន​ពីសំ​ណា​ក់​ថៅកែ​រោងចក្រ​មួយ​ចំនួន​។ លោក​មិន​ទាន់​កំណត់​ថ្ងៃ​ធ្វើ​សមាជ​ខាង​មុខ​នោះ​ទេ ដោយ​កំពុង​រៃអង្គាស​ថវិកា ដើម្បី​ទ្រទ្រង់​ការធ្វើ​សមាជ​នោះ​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា