ត្រឡប់ក្រោយ

ប្រធានបក្សប្រឆាំង លោក សម រង្ស៊ី ប្តេជ្ញាទាមទារប្រាក់ខែគោលយ៉ាងតិច ១៨០ដុល្លារ

ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយ តំណាងកម្មករ កម្មការីមកពីច្រើនរោងចក្រ នៅព្រឹកអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០១៥ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថា “​ប្រាក់​ឈ្នួល​របស់​កម្មករ​បច្ចុប្បន្ន​នេះ​១២៨​ដុល្លារ មិនទាន់​គ្រប់គ្រាន់​នោះទេ ចឹងពូគាំទ្រឲ្យក្មួយកម្មករ-កម្មការិនី ទាមទារប្រាក់ខែគោលអប្បបរមា យ៉ាងតិចបំផុតសម្រាប់ឆ្នាំ២០១៦ចំនួន១៨០ដុល្លារ”។​សម្រាប់​ថ្លៃ​ឈ្នួល​ផ្ទះ ថ្លៃ​ទឹក​ថ្លៃ​ភ្លើង និង​ការចាយវាយ​ប្រចាំ​ថ្ងៃ​ផង​។ ដូច្នេះ​លោក​ សម រង្ស៊ី នឹង​បន្ត​តាម​ជួយ​គាំទ្រ​រាល់​ចលនា​ទាមទារ​ទាំងអស់ឲ្យ​បាន​ សម្រច​ផង​ដែរ​។​

គួរបញ្ជាក់​ថា បញ្ហា​ប្រាក់ខែ​នៅតែ​ជា​បញ្ហា​ប្រឈម សម្រាប់​កម្មករ​កម្មការិនី និង​ភាគី​ថៅកែ​រោងចក្រ​។ ការទាមទារ​ម្តង​ហើយ​ម្តងទៀត នៅតែ​កើតមាន​ក្រោម​ហេតុផល ប្រាក់ខែ​បច្ចុប្បន្ន​មិនទាន់​សមរម្យ  ទៅ​នឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ខណៈពេល​ដែល​ភាគី​ថៅកែ​រោងចក្រ ក៏ដូចជា​ក្រសួង​ការងារ​និង​រដ្ឋាភិបាល អះអាងថា ប្រាក់ខែ​នឹង​តម្លើង​ជូន​កម្មករ​កម្មការិនី​បន្ថែមទៀត ក៏​ប៉ុន្តែ​ការ​តម្លើង​នេះ​ត្រូវ​ធ្វើជា​ដំណាក់កាល​។​

សូមបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មក ដើម្បីឱ្យកម្មករទទួលបាន ប្រាក់ខែសមរម្យ ។ ប្រាក់ខែកម្មករ ឆ្នាំ២០១៤ មានចំនួន១០០ដុល្លារ ចំណែកឆ្នាំ២០១៥មាន ១២៨ ដុល្លារ ៕

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា