ត្រឡប់ក្រោយ

លោកមាជ សុវណ្ណរ៉ា និងសកម្មជនទាំង១១នាក់ ត្រូវបានតុលាការសាលាដំបូង មិនអនុញ្ញាតិឲ្យចេញទៅក្រៅប្រទេសឡើយ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោកមា​ជ សុវណ្ណ​រ៉ា ជាតិ ព្រមទាំង​សកម្មជន​ទាំង​១១​នាក់​ផ្សេង​ទៀត ត្រូវបាន​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច​ដាក់ឲ្យ​ស្ថិតក្រោម​ការតា​មដាន​របស់តុ​លាកា​រ និង​មិន​អនុញ្ញាតិឲ្យ​ចេញទៅក្រៅ​ប្រទេសឡើយ​។ សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​បើក​សវនាការ​ជំនុំជម្រះ នាថ្ងៃច័ន្ទ ម្សិលមិញនេះ និង​តម្រូវ​ឲ្យ​ជនជាប់ចោទ​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​នាក់​ ពាក់ព័ន្ធ​អំពើហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ ​កាលពីខែ កក្តដា ​ឆ្នាំ​២០១៤ ត្រូវ​បង្ហាញខ្លួន​នៅក្នុង​សវនាការ​រៀងរាល់ថ្ងៃ រហូត​ដល់​ការកាត់ក្ដី​លើ​សំណុំរឿង​នេះ​ត្រូវបាន​បញ្ចប់​។​ លោក មា​ជ សុវណ្ណារ៉ា បានឲ្យដឹងថា លោក​នឹង​គោរព​ការសម្រេច​របស់​តុលាការ ដោយ​លោក​ថា លោក​នឹង​មិន​ចាកចេញ​ទៅ​ក្រៅប្រទេស​ដើម្បី​ព្យាបាល​នោះទេ​។ លោក​មានប្រសាសន៍ថា​៖ “​ខ្ញុំ​អត់​ចេញ​ទេបើ​[​តុលាការ​]​អត់ឲ្យ​ចេញ​ក្រៅប្រទេស ខ្ញុំ​ក៏​អត់​ចេញ​ដែរទោះបី​ខ្ញុំ​ឈឺ​ដល់​ងាប់ ក៏​ខ្ញុំ​សុខចិត្ត​ងាប់​ដើម្បី​ប្រជាពលរដ្ឋដើម្បី​ជាតិ​ខ្ញុំ​”​ ។​

គួរបញ្ជាក់​បន្ថែមថា លោកមា​ជ សុវណ្ណ​រ៉ា រួម​ទាំង​សកម្មជន​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១​នាក់ ដែលជាប់ចោទ ប្រើអំពើហឹង្សា មកលើសន្តិសុខ​ខណ្ឌដូនពេញ ដែល​ជា​ភាគី​ដើមបណ្តឹង ត្រូវបាន​តុលាការ​ចេញ​ដីកា​កោះ ឲ្យចូល​ខ្លួន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែកក្កដា​នេះ ដើម្បី​ឆ្លើយបំភ្លឺ ក្នុង​សំណុំរឿង​ដឹកនាំ​កុបកម្ម និង​ចូលរួម​នៅ​ក្នុង​ចលនា​កុបកម្ម ដើម្បី​រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា