រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយ ( AIPA : Asean Inter Parliamentary Assembly)លើកទី៧ ដែលនិងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ក្រោម ប្រធានបទ “ទេសចរណ៍អាស៊ាន : ជម្រុញការអភិរក្សធម្មជាតិ និងការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព”។ ហើយកិច្ចប្រជុំនេះដែលនិងប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាអង្គររីសត នាខេត្តសៀមរាម។ កិច្ចប្រជុំក្រុមអ្នកនយោបាយអាយបា AIPA នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីពិគ្រោះយោបល់ពីការវិវត្ត នយោបាយថ្មីៗ ដែលកើតឡើងនៅក្នុងតំបន់ និងក្នុងសាកលលោកក្នុងក្រមខណ្ឌសភានៃប្រទេសជាសមាជិកអាស៊ាន។
គណៈប្រតិភូដែលត្រូវអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន៖ ព្រះរាជាណាចក្រកម្ពុជា ប្រទេសប្រ៊ុយណេ ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា ប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី និងអគ្គលេខាធិការអាយប៉ា ព្រមទាំងតំណាងរបស់អគ្គលេខាធិកាដ្ឋានអាស៊ាន។ ដោយឡែកក្នុងកិច្ចប្រជុំលើកទី៧នេះ គឺពុំមានវត្តមានប្រទេសហ្វីលីពីនចូលរួមទេ៕