តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្ទ្រ ក្រុមសកម្មជន និងប្រជាពលរដ្ឋ ដែលចុះពិនិត្យ លេខ២០២ និង ២០៣ នៅខេត្ត ស្វាយរៀង និងធ្វើសន្និសីទការសែត នៅថ្ងៃអង្គារ៏ ទី២១ កក្តដា វេលាម៉ោង ៤រសៀល នៅទីតាំងផ្ទះមេតាហៅស៍ ក្បែរវិមាន ឯករាជ្យ រាជធានីភ្នំពេញ ទាក់ទង់និងលទ្ធផល នៃការចុះពិនិត្យព្រំដែនកន្លងមក។
សូមបញ្ជាក់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្ទ្រ លោក អ៊ុំ សំអាន សកម្មជន និងប្រជាពលរដ្ឋ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅនេះ បានចុះពិនិត្យ បង្គោលព្រំដែនលេខ២០៣ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជាលើកទី២ បន្ទាប់ពីលោក បានប៉ះទង្គិចគ្នាជាមួយនឹងពលរដ្ឋវៀតណាម។