ត្រឡប់ក្រោយ

ជនជាតិវៀតណាម៣៣នាក់ ត្រូវបានបន្តបណ្តេញចេញពីកម្ពុជា

បើតាមការឱ្យដឹងពីអគ្គស្នងការន​គរ​បាល​ជាតិ នៅព្រឹក​ថ្ងៃទី២១ ខែកក្កដានេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍លោក អ៊ុក ហៃសីលា  បានឲ្យដឹងថា ​​ជនជាតិ​វៀតណាម​ចំនួន​៣៣​នាក់ ត្រូវបានបណ្តេញ​ចេញ​ក្រោយ​ពីរកឃើញថា​ពួកគេ​រស់ដោយ​មិន​មាន​លិខិត​​ឆ្ល​ងដែននៅកម្ពុជា តាមច្រក​ទ្វារ​អន្តររជាតិក្អម​សំណរ​។

លោក​បន្ថែមដូច្នេះ​ថា​រហូត​មក​ដល់​ពេលនេះ ជន​ជា​តិ​វៀតណាម​ប្រមាណ​២០០០នាក់ត្រូវ​បាន​បណ្តេញចេញពីកម្ពុជា ក្រោយពីរកឃើញ​ថា​ពួ​​កគេ​​រស់នៅខុសច្បាប់នៅកម្ពុជា។​

លោក អ៊ុក ហៃសីលា បានបន្តថា៖“សង្ឃឹម​ថាការងារ​វាយើង​ក្តាប់​បាន​ណែន គ្រប់​គ្រង​បានគ្រប់​ជ្រុង​ជ្រោយ ជន​បរទេស​ទាំង​អស់កុំ​ឲ្យ​មានការលំបាកក្នុងលំបាកពេល​មានស្ថាប័នឬទូតគេ​សួរនាំពី​ជនជាតិ​គេនៅ​ស្រុក​ខ្មែរ​មាន​ប៉ុន្មាន(យើង​ពិបាក​ដឹង) ដោយ​ខ្វះ​ព័ត៌​មាន​ចន្លោះប្រ​ហោង​អី​អញ្ចឹង​ណាហើយ​ខ្ញុំ​គិត​ថា​ពេល​យើង​មាន​អធិការ​រងអន្តោ​ប្រវេសន៍​​នៅ​តាម​ស្រុក​រាជធានី យើង​អត់​មាន​ចន្លោះ​ប្រ​ហោង​ទេ យើង​គ្រប់​គ្រង​បានល្អ"។​​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា