ត្រឡប់ក្រោយ

លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិ ត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំទៅ២០ឆ្នាំ

នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នេះ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិ (CNRP) ១០នាក់ផ្សេងទៀត, ទី២-ឈ្មោះ អឿ ណារិន, ទី៣-ឈ្មោះ ឃិន រឿន ហៅឃិន ចំរើន, ទី៤-ឈ្មោះ នាង សុឃុន, ទី៥ -ឈ្មោះ សាន គឹមហេង, ទី៦-ឈ្មោះ ស៊ុ ពុទ្ធី, ទី៧-ឈ្មោះ កែ ឃីម ហៅ វិន ឌី, ទី៨- ឈ្មោះ ទេព ណារិន, ទី៩-ឈ្មោះ អាន បឋម ហៅ សុខុម ទី១០-ឈ្មោះ សាន សីហៈ និងទី១១-ឈ្មោះ អ៊ុក ពេជ្រសំណាង ត្រូវបាន សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញដីការបង្គាប់ឲ្យខ្លួន​ផ្ដន្ទាទោស​លោក និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ឲ្យ​ជាប់​ពន្ធនាគារ​ពី ​​៧​ឆ្នាំទៅ​២០​ឆ្នាំ ពាក់ព័ន្ធ​នឹង​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤​។​

តុលាការ​រាជធានីភ្នំពេញ ក៏​បាន​សម្រេច​ឲ្យ​សកម្មជន​ទាំង​១១​នាក់​ត្រូវ​ផ្ដល់ប្រាក់​សំណង​ រដ្ឋវប្បវេណី​ទៅដើ​មបណ្ដឹង​ជា​សន្តិសុខ​ខណ្ឌដូនពេញ​ចំនួន​៣៩​នាក់​ផង​ដែរ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា