ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នាថ្ងៃទី២១ កក្តដា យប់មិញនេះ បានធ្វើការចាកចេញទៅក្រៅប្រទេស ដោយអះអាងថា ដើម្បីជួបសំណេះសំណាលជាមួយសមាជិកបក្សរបស់ខ្លួន និងប្រាប់ពីស្ថានការនយោបាយនៅកម្ពុជា ស្របពេលតុលាការសាលាដំបូង សម្រេចផ្តន្ទាទោស មន្ត្រី និងសកម្មជនចំនួន១១នាក់ ដាក់ពន្ធនាគារ ព្រៃស ពី៧ឆ្នាំទៅ២០ឆ្នាំពីបទដឹកនាំនិងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤៕