ត្រឡប់ក្រោយ

លោក កឹម សុខា កំពុងស្វះស្វែងជួយដល់សកម្មជនគណបក្សសង្គ្រោះជាតិទាំង ១១រូប

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃ ២២ ខែ កក្តដា ២០១៥បានឲ្យដឹងថា ក្នុងនាមលោក ជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងស្វះស្វែងរិះរកមធ្យោបាយជួយដល់សកម្មជនគណបក្សសង្គ្រោះជាតិទាំង ១១ រូប ដែលត្រូវបានតុលាការ ផ្ដន្ទាទោសជាប់ពន្ធនាគារកាលពីថ្ងៃម្សិលមិញ ដោយថ្ងៃនេះ លោក កឹម សុខា បានជួបជាមួយមន្ត្រីទូត នៅស្ថានទូតយ៉ាងតិចចំនួន ៣ ក្នុងទីក្រុងភ្នំពេញ។

សូមបញ្ជាក់ផងដែរថា សកម្មជនគណបក្សសង្គ្រោះជាតិទាំង ១១រូប ទី១​ លោក មាជ សុវណ្ណារ៉ា, ទី២-ឈ្មោះ អឿ ណារិន, ទី៣-ឈ្មោះ ឃិន រឿន ហៅឃិន ចំរើន, ទី៤-ឈ្មោះ នាង សុឃុន, ទី៥ -ឈ្មោះ សាន គឹមហេង, ទី៦-ឈ្មោះ ស៊ុ ពុទ្ធី, ទី៧-ឈ្មោះ កែ ឃីម ហៅ វិន ឌី, ទី៨- ឈ្មោះ ទេព ណារិន, ទី៩-ឈ្មោះ អាន បឋម ហៅ សុខុម ទី១០-ឈ្មោះ សាន សីហៈ និងទី១១-ឈ្មោះ អ៊ុក ពេជ្រសំណាង ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ ចេញដីការបង្គាប់ឲ្យខ្លួនផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំទៅ២០ឆ្នាំ ពាក់ព័ន្ធនឹងហិង្សា នៅក្បែរទីលាន ប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា