តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរលិខិតជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន ស្នើពិនិត្យមើលភាពមិនប្រក្រតីនៃតំបន់សេដ្ឋកិច្ចពិសេស ទ្រីភាព អូរយ៉ាដាវ ខេត្តរតនគិរី។ ខាងក្រៅ ស្លាកតំបន់សេដ្ឋកិច្ចពិសេស ទ្រី ភាព ឯក្នុងសុទ្ធតែកុងតរ័នឺផ្ទុកឈើហុបសម្រាប់នាំចេញ នៅប្រហែល១គមពីច្រកព្រំដែនខ្មែរ-យួន អូរយា៉ដាវ ដែលនាំចេញឈើហុបទៅប្រទេសយួន ។