ត្រឡប់ក្រោយ

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ចាត់​ទុក​ការកាត់ទោស​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ទាំង​១១រូប មាន​ភាព​មិន​ប្រក្រតី

សេចក្តីថ្លែការណ៍របស់​​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR Cambodia) ចេញផ្សាយ​នៅថ្ងៃ​ចន្ទនេះ​ ដោយចាត់​ទុក​ការកាត់ទោស​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ទាំង​១១រូប មាន​ភាព​មិន​ប្រក្រតី​ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​​កែប្រែ​ នៅពេល​មានការ​ប្តឹងទៅ​ឧទ្ធរណ៍។​

សេចក្តីថ្លែការណ៍បានបន្ថែមថា ​មិន​មាន​ការ​បង្ហាញ​​ភស្តុតាង​នៅក្នុង​តុលាការដែល​អាច​បញ្ជាក់​ថា​​ចុង​ចោទ ​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ផ្ទាល់​ ឬក៏​ហិង្សា​​​នោះ​បាន​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់ដល់ស្ថាប័ន​នៃ​ប្រទេស​កម្ពុជា​ នោះទេ។​ សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា​៖ "យើង​​បារម្ភពី​ការ​កាត់ទោស​នោះ ជា​ពិសេស​ដោយ​សារ​មាន​ភាព​មិន​ប្រក្រតី​នៃ​ដំណើ​រ​ការ​សវនាការ​ ដែល​ការិយា​ល័យ​របស់​យើង​បាន​តាមដាន”។សេចក្តីថ្លែងការណ៍​បន្ថែម​ថា៖ ”ការ​យល់ឃើញ​ថា​រដ្ឋាភិបាល​ជ្រៀត​​ជ្រៀតក្នុង​ករណីនេះ​ធ្វើ​ឲ្យ​ទំនុក​ចិត្ត​របស់សាធារណជនកាន់តែ​ធ្លាក់ចុះ​សម្រាប់​​ប្រព័ន្ធ​យុត្តិធម៌នៅកម្ពុជា​​”។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា