ត្រឡប់ក្រោយ

ក្រសួងព្រះបរមរាជវាំង បានចេញលិខិតសូមបដិសេធ

យោងតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥នេះ សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ និង សារព័ត៌មាននានាបានចេញផ្សាយថា សម្ដេចក្រុមព្រះនរោត្ដមរណឫទ្ធិ មានបន្ទូលថា “ព្រះមហាក្សត្រគ្រោងនឹងកោះហៅមេដឹកនាំគណបក្ស នយោបាយធំៗទាំង៣ មកប្រជុំពិភាក្សាលើបញ្ហាព្រំដែន...” ។

ក្រសួងព្រះបរមរាជវាំង បានចេញលិខិតសូមបដិសេធ និងទាត់ចោលទាំងស្រុងនូវព័ត៌មានអាក្រក់ ប្រាសចាកការពិត ដូចដែលមានចុះផ្សាយក្នុង សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ និងសារព័ត៌មាននានាខាងលើនេះ ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា