ត្រឡប់ក្រោយ

លោក កឹម សុខា ជឿជាក់ថាសកម្មជនទាំង១១រូប និងត្រូវបានដោះលែង ដោយសារកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ខែកក្កដា

បន្ទាប់ពីសួរសុខទុក្ខ​សកម្មជន​ទាំង១១រូបនៅពន្ធនាគារ​ព្រៃស លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បាន​ថ្លែងឲ្យដឹង​ថា សាលាឧទ្ធរ​ណ៍​​នឹង​ឲ្យ​សក​ម្មជន​ទាំង​១១រូប​នៅក្រៅឃុំ ដោយ​អះអាង​ថា​សាលាដំបូង​បាន​កាត់​ទោស​ដោយ​មិន​មានវត្តមាន​របស់​​មេ​ធាវី​ សម្រាប់​ចុងចោទ​។​ លោក កឹម សុខា បន្ត​ថា​កត្តា​ពីរ​យ៉ាង​ទៀត​ដែល​នាំឲ្យ​មាន​ការ​ដោះលែង​សកម្មជន​​ ទាំងនោះ គឺ​ដោយ​សារ​កិច្ច​ព្រមព្រៀងនយោបាយ​ថ្ងៃ​ទី​២២​ខែកក្កដា ឆ្នាំ​២០១៤ និង​វប្បធម៌សន្ទនា​ដែល​​គ​ណបក្ស​ទាំងពីរ​កំពុង​តែ​ពង្រឹង។​

គណបក្ស​សង្រ្គោះជាតិបាន​ហៅ​ការ​កាត់​ទោស​សកម្មជន​របស់ខ្លួន​ផ្ទុយនឹង​ស្មារតី​កិច្ចព្រមព្រៀង​នយោ​បាយ​កាលពីថ្ងៃ​ទី​២២ខែកក្កដា ឆ្នាំ​២០១៤។ លោក កឹម សុខា បន្ត​ថា​លោក​នឹង​ជួប​ជាមួយ​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក ស ខេង តែ​មិន​ទាន់​ដឹង​ថា​ពេ​ល​​​ណា​ពិតប្រាក​ដនោះទេ។

គួររំលឹកថា ក្រោយ​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ទៀត​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​។

ចំណែកខាង ​ឧត្តមស្នងការអង្គការសហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR Cambodia) បានចេញសេចក្តីថ្លែការណ៍ ចាត់​ទុក​ការកាត់ទោស​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ទាំង​១១រូប មាន​ភាព​មិន​ប្រក្រតី​ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​​កែប្រែ​ នៅពេល​មានការ​ប្តឹងទៅ​ឧទ្ធរណ៍។

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា