ក្រោយពីសួរសុខទុក្ខសកម្មជនទាំង ១១រូបនៅពន្ធនាគារព្រៃស នាព្រឹកថ្ងៃច័ន្ទ នេះលោក កឹម សុខា បានថ្លែង សុខភាពគាត់មិនមានបញ្ហាអ្វីទេក្នុងការរស់នៅទីនោះ និងឧត្តមគតិគាត់នៅរឹងមាំដដែល មិនតក់ស្លុតទេ ហើយសកម្មជនទាំង១១រូបបានស្នើ រូបលោក គឺសុំឲ្យគណបក្សសង្គ្រោះជាតិពង្រឹងនូវការតស៊ូតទៅទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួន ជួយជាតិជួយប្រជាពលរដ្ឋឲ្យបាន កុំយករឿងគាត់ទៅដោះដូរនយោបាយ។
លោក កឹម សុខា បានបន្ថែមថា មានប្រជាពលរដ្ឋ និងប្រទេសមហាអំណាចមួយចំនួនបាននឹងកំពុងស្វះស្វែងរក កិច្ចអន្តរាគមន៍ដើម្បីជួយរកយុត្តិធម៌ជូនពួកគាត់ ហើយពួកគាត់ក៏មិនឯកកោទេ ។