ត្រឡប់ក្រោយ

លោក ហ៊ុន សែន បញ្ជាក់គោលជំហរ មិនចរចារជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពីរឿងឃុំខ្លួនសកម្មជនទាំង១១នាក់

ក្នុងពិធីបុណ្យ ចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត នៅរសៀលថ្ងៃទី ២៧ កក្តដា ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការបដិសេធថា លោក​មិន​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ពី​រឿង​ឃុំខ្លួន​សកម្មជន​ទាំង១១នាក់ របស់​គណបក្ស​នេះឡើយ។

លោក ហ៊ុន សែន បញ្ជាក់ដូច្នេះថា រូបលោក​គ្រាន់តែ​អាច​ផឹក​ទឹកតែ​និង​សួរសុខទុក្ខ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ តែ​បញ្ហា​ឃុំខ្លួន​អ្នក​ទាំងនោះ ជាការ​សម្រេច​របស់​តុលាការ មិន​ពាក់ព័ន្ធ​នឹង​រូបលោក​នោះទេ។ លោក ហ៊ុន សែន ក៏បានជុំរុញឲ្យ គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹងទៅ​សាលាឧទ្ធរណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​សកម្មជន​ខ្លួន ដែលជា​វិធី​ល្អ​ជាង​ជួប​ច​ចារ​ជាមួយ​រូបលោក ។

ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ គឺបន្ទាប់ពីលោក កឹម សុខា អនុប្រធានទី១គណបក្សសង្គ្រោះជាតិ បាន​លើក​ហេតុផល​ថា គ្រា​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​សាលក្រម​កាត់ទោស​សកម្ម​ជន​ទាំងនោះ គឺ​មិនមាន​វត្តមាន​មេធាវី​របស់​ចុងចោទ​ឡើយ។ លោក បន្ថែមថា កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ទី២២ កក្កដា និង​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ ក៏​ជា​មធ្យោបាយ​ដែល​អាចជួយ​ដោះលែង​សកម្មជន​ខ្លួន​ដែរ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា