ត្រឡប់ក្រោយ

លោក ហ៊ុន សែន ប្រតិកម្មនឹង សម្តេចក្រុមព្រះផ្សព្វផ្សាយព័ត៌មានមិនពិត រឿងព្រះមហាក្សត្រមានគម្រោងកោះហៅមេបក្សទាំងបី

នៅរសៀលថ្ងៃទី ២៧ កក្តដាម្សិលមិញនេះ ក្នុងពិធីបុណ្យ ចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ព្រះជន្ម​គម្រប់ ៩១​យាង​ចូល ៩២​ព្រះវស្សា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា រឿង​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ​ទទួលបាន​ព័ត៌មាន​ពី​អ្នកណា​មួយ​ថា ព្រះមហាក្សត្រ​មាន​គម្រោង​កោះហៅ​មេបក្សទាំង៣ មក​ជំនុំ​រឿង​បញ្ហា​ព្រំដែន​នោះ មិនសូវ​សំខាន់​ដូច​ព្រះអង្គម្ចាស់​រណ​ឬ​ទ្ធិ​យក​រឿង​នោះមក​ប្រាប់​ សារព័ត៌មាន​ឡើយ។លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ទៀតថា កាល​ពី​យប់មិញ លោក​បាន​ផ្ញើ​សារ​ទៅ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បី​សួរ​រក​អ្នក​ផ្តល់​ដំណឹង ដល់​ព្រះអង្គ រឿង​ព្រះមហាក្សត្រ មាន​ព្រះរាជបំណង​កោះហៅ មេដឹកនាំ​បក្ស​ធំៗ​៣ ចូល​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន ដោយ​ក្នុង​នោះ សម្តេចក្រុមព្រះ​បាន​ឆ្លើយតប​ថា «​បាន​ទទួលដំណឹង​នេះ​ពី​អ្នក​ដទៃ​ដែរ​»​។​

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី ២៧ ម្សិលមិញនេះ បានបដិសេធច្រានចោលនូវព័ត៌ មានអាក្រក់ ប្រាសចាកការពិត ទាក់ទង់ព្រះមហាក្សត្រមានគម្រោងកោះហៅមេដឹកនាំគណបក្ស នយោបាយធំៗទាំង៣ មកប្រជុំពិភក្សា លើបញ្ហា ព្រំដែន»។

លោក ហ៊ុន សែន បាន​ស្តីបន្ទោស​ព្រះអង្គម្ចាស់​ថា ព្រះអង្គម្ចាស់រ​ណ​ឬ​ទ្ធិ​កំពុង​ព្យាយាម​កេងចំណេញ​ពី​ព្រះមហាក្សត្រ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា