លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល សៀមរាប បានឲ្យដឹងតាមបណ្តាញសង្គមហ្វេសបុក នៅថ្ងៃ ២៧ កក្តដា ម្សិលមិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឲ្យលោក អ៊ុំ សំអាន ថាគួរថាគួរទៅរៀនច្បាប់ឡើងវិញ ចាំមកធ្វើតំណាងរាស្ត្រ ។ លោក អ៊ុំ សំអាន បានចាត់ទុកសម្តី លោកនាយករដ្ឋមន្ត្រី ជាការវាយប្រហារ ធ្វើឡើងចំថ្ងៃខួបកំណើតរបស់ខ្ញុំ ដូចជូនពរខ្ញុំឲ្យខំថែមទៀតតវ៉ា បញ្ហាព្រំដែនរឿងយួនយកដីនិងផែនទីមិនត្រឹមត្រូវ។ បច្ចុប្បន្ន ខ្ញុំជានិស្សិតថ្នាក់បណ្ឌិតច្បាប់ ។ លោក ហ៊ុន សែន ជារៀម ច្បងខ្ញុំ ព្រោះយើងជាក្មេងវត្តនាគវន្តដូចគ្នា ប៉ុន្តែទស្សនៈផ្ទុយគ្នា។ អរគុណសហការីខ្ញុំ នៅសៀមរាប ដែលរៀបចំខួបកំណើតឲ្យខ្ញុំ នៅខេត្តសៀមរាប”៕