អ្នកនាំពាព្យអគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា នគរបាលជាតិកំពុងបន្តយ៉ាងសកម្មក្នុងការស្វែងរកចាប់ខ្លួនទណ្ឌិតឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីប្រើប្រាស់អាវុធបាញ់ឲ្យរបួសទៅលើកម្មការនីរោងចក្រ នៅក្រុងបាវិត ខេត្តស្វាយរៀង។
សូមបញ្ជាក់ថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បានបាញ់ទៅលើកម្មការិនី ៣នាក់ ឲ្យរងរបួសធ្ងន់ធ្ងរ ខណៈពេលដែល ពួកគេធ្វើកូដកម្ម នៅរោងចក្រកៅវេ កាលពីឆ្នាំ២០១២ ដែលរហូតមកដល់បច្ចុប្បន្ន រយៈពេល ៣ឆ្នាំ ហើយជនរងគ្រោះមិនទាន់ ទទួលបាននូវយុត្តិធម៌នៅឡើយ ខណៈលោក ឈូក បណ្ឌិត កំពុងលាក់ខ្លួន នៅក្នុងប្រទេស ។