ត្រឡប់ក្រោយ

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ នឹងមិនអនុញ្ញាតឲ្យបដិវត្តន៍ពណ៌កើតមាននៅកម្ពុជាឡើយ

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល នាយទាហាន​​សេនាធិការ​បច្ចេកទេស​ជំនាន់ទី៥ ជំនាន់ទី៦ បើកបរនិងជួសជុលរថយន្តជំនាន់ទី១០ ជំនាន់ទី១១ នៅវិទ្យា ស្ថានបច្ចេកទេស​យោធាតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិ កាឡេអន្ទិល ឃុំ-ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ បានធ្វើការប្រកាសថា នឹងមិន​​អនុញ្ញាតឲ្យ​បដិវត្តន៍ពណ៌​កើត​មាននៅកម្ពុជា ដូច​បណ្តា​ប្រទេស​នៅមជ្ឈឹម​បូព៌ា​នោះ​ឡើយ។ លោក ទៀ បាញ់បានថ្លែងបន្តថា សកម្មភាពតវ៉ា​របស់គណបក្សសង្រ្គោះ​ជាតិនាពេលកន្លងមក គឺមានចរិតជាបដិវត្តន៍ពណ៌​ក្នុងការផ្តួល​រំលំរាជរដ្ឋាភិ បាលស្របច្បាប់របស់កម្ពុជា ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា