ត្រឡប់ក្រោយ

លោក ទៀ បាញ់ ហៅការឃុំសកម្មជនគណបក្សសង្រ្គោះជាតិទាំង១១នាក់ គឺមានមហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាលដោយស្របច្បាប់

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល នាយទាហាន​​សេនាធិការ​បច្ចេកទេស​ជំនាន់ទី៥ ជំនាន់ទី៦ បើកបរនិងជួសជុលរថយន្តជំនាន់ទី១០ ជំនាន់ទី១១ នៅវិទ្យាស្ថានបច្ចេកទេស​យោធាតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិ កាឡេអន្ទិល ឃុំ-ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ កក្តដា ម្សិលមិញថ្ងៃដដែល នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានហៅការឃុំសកម្មជន​គណបក្សសង្រ្គោះ​ជាតិទាំង ១១នាក់នោះ គឺមកពីពួកគេបានដឹកនាំ​ធ្វើបាតុកម្ម​ដោយហឹង្សា និងប្រើហិង្សាទៅលើមន្រ្តីសន្តិសុខ​រាជធានីភ្នំពេញយ៉ាងព្រៃផ្សៃបំផុត ដើម្បីមហិច្ឆតា​ផ្តួលរំលំ​រាជ​រដ្ឋាភិបាលដោយ​ស្របច្បាប់៕

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ កក្តដា ២០១៥ សកម្មជន​គណបក្សសង្រ្គោះ​ជាតិទាំង ១១នាក់ ត្រូវបានសាលារាជធានីភ្នំពេញ ចេញដីការ បង្គាប់ខ្លួនផ្ដន្ទា ទោស ឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំទៅ២០ឆ្នាំ ពាក់ព័ន្ធនឹងហិង្សានៅ ក្បែរទីលាន ប្រជាធិប តេយ្យកាលពីឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា