នាព្រឹកថ្ងៃទី៣០ កក្តដានេះ លោក ស៊ុន ឆៃ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹកថា ក្រុមអ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា បានដាក់ពាក្យបណ្តឹង ទៅក្រុមប្រឹក្សាធម្មនុញ្ញ តវ៉ាទាក់ទងនឹងច្បាប់គ្រប់គ្រងសមាគម និងអង្គការ មិនមែនរដ្ឋភិបាល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៤ កក្តដា ឆ្នាំ២០១៥ ច្បាប់អង្គការស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវព្រឹទ្ធសភាធ្វើការអនុម័តរួចរាល់ បើទោះបីមានភាពចម្រូងចម្រាស់ក្នុងការអនុម័តច្បាប់នេះក៏ដោយ។