ត្រឡប់ក្រោយ

ក្រុមប្រឹក្សាធម្មនុញ្ញ នឹងឆ្លើយតបសំណើរបស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្តីពីសមាគម និងអង្គការ

ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​ពិនិត្យមើល​សំណើ​របស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានស្នើ​ដល់​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​អំពី​ធម្មនុញ្ញភាព នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ត្រូវបាន​រដ្ឋសភា និង​ព្រឹទ្ធសភា ធ្វើការ​អនុម័ត​កាលពីពេល​ថ្មីៗ​នេះ​។ នាព្រឹកថ្ងៃទី ៣០ កក្តដានេះ តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​ បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ ពិនិត្យ​មើល​​​ធម្មនុញ្ញ​ភាព​នៃ​ច្បាប់​ស្តីពី​សមាគមនិង​អង្គការក្រៅ​ រដ្ឋាភិបាល​ដែល​រដ្ឋសភាទើប​បានអនុម័ត ដោយចាត់ទុក​ច្បាប់នេះ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញនិង​ច្បាប់អន្តរជាតិ ច្បាប់នេះ មានការរឹតត្បិតយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបង្កើតសមាគម និងសិទ្ធិមួយចំនួនទៀត។

អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​លោក​ ព្រហ្ម ញាណ ​វិចិត្រ មានប្រសាសន៍ថា​ក្រុម​ប្រឹក្សា​នឹង​ពិនិត្យ​មើល​លិខិត​របស់តំណាងរាស្រ្ត​ នៅថ្ងៃ​សុក្រស្អែកនេះ ហើយ​នឹង​ឆ្លើយ​តបនៅពេលក្រោយ។​ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា