ត្រឡប់ក្រោយ

ព្រឹកនេះ នៅទីស្តីការ គ.ជ.ប បើកចិ្ចប្រជុំ

នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០១៥ នៅទីស្តីការ គ.ជ.ប គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានកិច្ចប្រជុំតាមរបៀបវារៈ៖
១.ស្តាប់សេចក្តីរាយការណ៍របស់ឯ.ឧ អគ្គលេខាធិការ អំពីស្ថានភាពតម្រូវការសម្ភារៈ បរិក្ខារកុំព្យូទ័រសម្រាប់បម្រើឲ្យការចុះឈ្មោះបោះឆ្នោតទាំងនៅ មជ្ឈមណ្ឌលកុំព្យូទ័រ និងនៅឃុំ សង្កាត់ បន្ទាប់ពីក្រុមការងារបច្ចេកទេសបានធ្វើការជាមួយ EU និង UNOPS។
២.ពិនិត្យលើសេចក្តីព្រាងគម្រោងផែនការ និងប្រតិទិន សម្រាប់ការចុះឈ្មោះបោះឆ្នោតសាកល្បងឆ្នាំ២០១៥។
៣.ពិនិត្យលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងបញ្ហាផ្សេងទៀត។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា